ព័ត៌មានទាន់ហេតុការណ៍៖

តើផន ផាន់ណា ស្នេហាជាតិឬស្នេហាលុយ ឡាន តួនាទី?

ចែករំលែក៖

  ភ្នំពេញ ៖ ទីបំផុត ! សារជាតិ លោក ផន ផាន់ណា មិនចោលពុតត្បុត ស្រែកក្តែងបានប្រយោជន៍ ភ្លេចគិតថា, គណបក្សប្រជាជនកម្ពុជា ត្រូវការធនធានមនុស្ស មិនត្រូវការត្រពាំងស្អុយ មនុស្សសង្គមស្អប់ខ្ពើមឡើយ។ 

 សូមបញ្ជាក់ថា, លោក  ផន ផាន់ណា ជាសមាជិកគណកម្មការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េ កាលពីឆ្នាំ២០២១ រូបគេធ្វើលិខិតលាលែងនិងសុំចុះចូល គណបក្សប្រជាជន តាមរយៈ ឯកឧត្ដម ហេង សួរ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ។ បុគ្គលនោះទាមទារ តួនាទី លុយ ផ្ទះ ឡាន ពីបក្សកាន់អំណាច អ្វីៗទាំងអស់គេខកចិត្ត ពីព្រោះបក្សប្រជាជន មិនត្រូវការធនធានមនុស្សដូចបុគ្គលនោះឡើយ ទើបធ្វើអោយគេឈឺចិត្ត  ក៍ចាប់ផ្តើមវាយប្រហារថ្នាក់ដឹកនាំម្តងទៀត ហិហិ ក្រុមប្រឆាំងអើយ មើលផង តែមានក្បត់លើកទី១ នឹងមានក្បត់លើកទី២ លើកទី៣ ហើយ ។

សូមលើកយកលិខិតលាលែងពីសង្រ្គោះជាតិ របស់ ផន ផាន់ណា ដូចខាងក្រោម ដើម្បីអោយប្រជាពលរដ្ឋបានដឹងពីមនុស្ស គិតប្រយោជន៍ ! 

លិខិតលាលែង សូមគោរពជូន គណកម្មការអចិន្ត្រៃយ៍ នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ខ្ញុំបាទ ផន ផាន់ណា ជាសមាជិកគណកម្មការនាយក នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ។ កម្មវត្ថុ សុំលាលែង ពីសមាជិកភាពនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មូលហេតុ ដោយមានធុរៈផ្ទាល់ខ្លួន តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមជម្រាបជូនលោក គណកម្មការអចិន្ត្រៃយ៍ និង សមាជិក ទាំងអស់ នៃចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ មេត្តាជ្រាបថា ខ្ញុំបាទ ផន ផាន់ណា សុំលាលែង ពីសមាជិកគណកម្មការនាយក នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិប្រចាំ នៅប្រទេសកូរ៉េ ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នេះតទៅ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម គណកម្មការអចិន្រ្តៃយ៍ និងសមាជិក ទាំងអស់ នៃចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិ មេត្តាជួយសម្រួល និងអនុគ្រោះដល់ខ្ញុំបាទ តាមការគួរ ។ ជាចុងក្រោយសូមជូនពរក្រុមការងារចលនាប្រជាធិបតេយ្យ ទទួលបានជោគជ័យគ្រប់ភារៈកិច្ច ក្នុងបេសកកម្ម ស្តារលទ្ធិ ប្រជាធិបតេយ្យជូនមាតុភូមិ។

សូម គណកម្មការអចិន្ត្រៃយ៍ និងសមាជិក ទាំងអស់ នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មេត្តាទទួលនូវការគោរដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ។

ក្រោយមក ផន ផាន់ណា ក៏ធ្វើលិខិតសុំទោសពី លោក ហេង សួរ ដើម្បីចង់ចូលគណបក្សប្រជាជនកម្ពុជា ក្នុងនោះបានសរសេរថា, លិខិតសូមអភ័យទោស

គោរពជូន

ឯកឧត្តម ហេង សួរ អ្នកនាំពាក្យករសួងការងារ

ខ្ញុំបាទឈ្មោះផន ផាន់ណា ភេទប្រុសអាយុ៣៤ ឆ្នាំជាពលករនៅប្រទេសកូរ៉េខាងត្បូង ។

ដោយកន្លងមកខ្ញុំបាទបានចូលរួមធ្វើសកម្មភាព នយោបាយជ្រុលនិយមមួយចំនួនផុស្ត៍តាមបណ្តាញ សង្គមហ្វេសប៊ុកធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងមុខមាត់រដ្ឋាភិបាល ជាពិសេសធ្វើសកម្មភាព នយោបាយញុះញង់ ធ្វើឲ្យអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក មានការយល់ច្រឡំ ស្អប់ប្រមុខរដ្ឋាភិបាល ។ ក្រោយពីខ្ញុំបាទពិនិត្យស្វែងយល់យ៉ាងល្អិតល្អន់ ពីសកម្មភាពដែលខ្ញុំបាទធ្វើកន្លងមក ទើបដឹងថា ពិតជា មានកំហុសពិតប្រកដមែន ។

អាស្រ័យដូចបានជម្រាបខាងលើ សូមឯកឧត្តមមេត្តាយោគយល់និងទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់អំពី ខ្ញុំបាទផង ។

ខ្ញុំបាទ សន្យាថាប្រសិនបើខ្ញុំបាទបន្ត ធ្វើសកម្មភាពនយោបាយជ្រុលនិយមនិង ផ្សព្វផ្សាយព័ត៍មានអ្វី

ដែលធ្វើឲ្យប៉ះពាល់ ដល់មុខមាត់រដ្ឋាភិបាល ខ្ញុំបាទ នឹងព្រមទទួលទោសទៅតាមផ្លូវច្បាប់ដែលបានចែង។ ជាចុងក្រោយខ្ញុំបាទ សូមជូនពរឯឧត្ដមជួបតែពុទ្ធិពរ៥ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ ពលៈ និងបដិ ពានៈ កុំបីឃ្លាងឃ្លាតឡើយ ។

ធាតុពិត ក្រោយដេកសុបិន្តរកប្រយោជន៍ តែវាផេះកណ្តាលចង្ក្រានក៏ធ្វើអោយ ផន ផាន់ណា បែកឆ្វេងដដែល   ងាកមកបង្ហោះប្រមាថថ្នាក់ដឹកនាំវ័យក្មេងកម្ពុជា ដែលមានសមត្ថភាព គុណធម៌ សច្ចធម៌ គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ទាំងសំដីអសីលធម៌ ដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់កម្ពុជា មិនអាចទទួលយកបានឡើយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖