ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន បានចូលរួមសូត្រមន្ត និងកាន់បិណ្ឌនៅវត្តភ្នំប្រជុំបុត្រ ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិសន្តាន ឧបការីជនដែលបានចែកឋាន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នាវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាន់បិណ្ឌចុងក្រោយវេទី១៤ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា រួមជាមួយលោក លោកស្រីអនុប្រធានក្រុមការងារចុះស្រុកតំបែរ និងប្រធានក្រុមការងារចុះជួយឃុំបានចូលរួមសូត្រមន្ត និងកាន់បិណ្ឌនៅវត្តភ្នំប្រជុំបុត្រ ឃុំគោកស្រុក ស្រុកតំបែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធដូនតា សាច់សាលោហិត ញាតិសន្តាន ឧបការីជនដែលបានចែកឋាន និងបុព្វបុរសស្នេហាជាតិដែលបានលះបង់ជីវិតជូនជាតិមាតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយសុខក្នុងឋានបរមសុខ និងសុគតិភពតរៀងទៅ។ 

សូមបញ្ជាក់ថា, ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ  លោកប្រធានក្រុមការងារបានជូនពរដល់សម្តេច ទ្រង់ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិសូមទទួលយកនូវពុទ្ធិពរទាំងបួនប្រការ និងជូនពរឲ្យបងប្អូនធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខ និងសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ ៕

ដោយ៖ សិលា


ចែករំលែក៖