ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ទោ ឡេង ហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានចាត់តាំង លោកវរសេនីយ៍ត្រី ឆេង សុផាត មេបញ្ជាការរង ដឹកនាំកម្លាំងអន្តរាគម៍ សហការជាមួយ កម្លាំងសមត្ថកិច្ចចម្រុះ និង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលកំពុងកេីនឡេីង និងជួយជញ្ជួនសម្ភារ:ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល និងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងការចុះត្រួតពិនិត្យនេះផងដែរគឺជាការ ត្រៀមលក្ខណៈសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដោយសារទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ បណ្ដាលអោយទឹកកេីនឡេីងគួរអោយកត់សម្គាល់ ប៉ុន្តែពុំទាន់មានផលប៉ះពាល់ធ្ងន់ធ្ងន់ធ្ងរដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅឡើយទេ។
ជាមួយគ្នានេះ នៅថ្ងៃអាទិត្យទី០២ ខែតុលានេះដែរ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក បានបញ្ចេញរថយន្ត DONG FENG ចំនួន២៦គ្រឿង ដឹកអាវរងារចំនួន ៧៤៤៧៤អាវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញពីឃ្លាំងតាខ្មៅទៅប្រគល់ជូន គ្រប់បណ្ដារភូមិភាគ កងពល និងបញ្ជាការដ្ឋាន ទៅតាមគោលដៅ ដែលកងយោធពលខេមរភូមិន្ទកំពុងឈើជើង។
សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាអគ្គភស្តុភាជាន់ខ្ពស់ ដែលតាមរយៈអំណោយដ៏ថ្លៃថ្លាខាងលើបានសរបញ្ជាក់ឲ្យឃើញថា សម្ដេចទាំងពីរជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខភាព ជីភាពរស់នៅ របស់កងកម្លាំងដែលមានភារកិច្ចការពារជាតិមាតុភូមិ ដោយរដូវវស្សាផ្តល់អាវភ្លៀង និងរដូវត្រជាក់ផ្តល់អាវរងារ ៕
ដោយ៖សហការី