ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ស្លាប់ដោយអំពើហិង្សា ប្រជ្រៀតជាន់លើគ្នានៅពហុកីឡដ្ឋានប្រទេសឥណ្ឌូនេស៊ីស្លាប់កើនឡើង១៧៤នាក់

ចែករំលែក៖

ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន គិតមកដល់ម៉ោង១៤ ថ្ងៃទី២ខែតុលានេះមានអ្នកស្លាប់កើនឡើងដល់ទៅ១៧៤នាក់ហើយ ក្នុងអំពើហិង្សាប្រជ្រៀតជាន់លើគ្នានៅក្នុងពហុកីឡដ្ឋាន Kanjuruhan នៃប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីអ្នកស្លាប់នៅមានមនុស្សរាប់រយនាក់ទៀតរងរបួសធ្ងន់។
សារព័ត៌មាន Bolo របស់ឥណ្ឌូនេស៊ីបានឱ្យដឹងថា ហេតុការណ៍ខាងលើកើតឡើងនៅក្នុងពេលប្រកួតបាល់ទាត់ពានរង្វាន់ជាតិ ឥណ្ឌូនេស៊ី រវាងក្រុមបាល់ទាត់ Arema FC និង Persebaya។ ក្រោយការបរាជ័យ២-៣របស់ក្រុម Arema FC អ្នកគាំទ្រប្រមាណ៤ម៉ឺននាក់នៅក្នុងពហុកីឡដ្ឋាន Kanjuruhanដែលជាអ្នកគាំទ្រម្ចាស់ផ្ទះបាននាំគ្នារត់ចេញទៅក្នុងទីលាន បង្កឱ្យមានអំពើហិង្សាតែម្តង។
ដោយសារតែកម្លាំងការពារតិច មិនអាចរារាំងក្រុមអ្នកគាំទ្រសម្រុកចូលទីលានប្រកួតបានឡើយទើបបណ្តាលឱ្យមានសោកនាដកម្មខាងលើកើតឡើង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Indonesia


ចែករំលែក៖