ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភថវិកាជូនសពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភថវិកាជូនគ្រួសារសពយោធិន ០២ រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ០២នាក់ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន ១០លានរៀល តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង និងជាមេបញ្ជាការទិសទី៣ យោធភូមិភាគទី៤។

នៅក្នុងឱកាសចូលរួមរំលែកមរណៈទុក្ខ ឧត្តមសេនីយ៍ត្រី ជុយ សីហា បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជូនចំពោះក្រុមគ្រូសារសព ដោយបានចាត់ទុកលារបាត់បង់នេះ ជាការបាត់នូវកងទ័ពនៅក្នុងកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក នែកងយោធពលខេមរភូមិន្ទ កន្លងបានចូលរួមបម្រើជាតិមាតុភូមិ និងប្រជាជន ។

សូមបញ្ជាក់ថា សពយោធិន ២ រូប ដែលពលីជីវិតដើម្បីជួយសង្គ្រោះក្មេងប្រុសលង់ទឹក ២នាក់ ត្រូវបានគ្រួសារសព ធ្វើបុណ្យតាមប្រពៃណីសាសនាក្នុងនោះ សពទី១ -ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ នៅលីវ ត្រូវបានក្រុមគ្រួសារសព យកមកធ្វើបិណ្យនៅគេហដ្ឋានសព នៅភូមិចាន់ក្រហម ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយឡែកសពទី២ -ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ មានប្រពន្ធ ត្រូវបានអង្គភាពរៀបចំធ្វើពិធីបុណ្យនៅបន្ទាយប្រាសាទតាមាន់  ខេត្តឧត្តរមានជ័យ៕

សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២  នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិចរហូតបាត់បង់ជីវិតយោធិនចំនួន២ រូបដែលបំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤ ៕

ដោយ : សហការី


ចែករំលែក៖