ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញបានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងសុីសងខុសច្បាប់និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដឹកនាំដោយលោកវរសេនីយ៍ត្រី អឿន អ៊ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញបានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងសុីសងខុសច្បាប់និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៊ុន សុីណាន ភេទស្រីអាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មុខរបរលក់ដូរ និងដើរលក់ឆ្នោតមហាសំណាង និងដើរកត់លេខកន្ទុយលេខក្នុងម៉ាសុីន ។

សមត្ថកិច្ចនគរបាលបាននាំខ្លួនមកប៉ុស្តិ៍ និងបានធ្វើកិច្ចសន្យាអប់រំ ប៉ុន្តែឈ្មោះ ប៊ុន សុីណាន មិនរាងចាលបានខលទូរស័ព្ទទៅឈ្មោះ ជីវ័ន្ត ភេទប្រុសនៅខេត្តស្វាយរៀង ឱ្យដើរលក់និងកត់កន្ទុយលេខក្នុងម៉ាសុីនបន្តទៀត ទើបសមត្ថកិច្ច មានវិធានការបង្ក្រាប ។

សមត្ថកិច្ចបានបញ្ជាក់ថា, វត្ថុតាងដែលជាលទ្ធផលបង្ក្រាបបានមាន ៖

– ម៉ាសុីនកត់កន្ទុយលេខចំនួន០១គ្រឿង

-ឆ្នោតកូសមហាសំណាងចំនួន ៣៩៤សន្លឹក

-លុយចំនួន ១០២.០០០រៀល

 បច្ចុប្បន្ន: ជនសង្ស័យសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ : សហការី


ចែករំលែក៖