ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្កនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល  ជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា, នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្កនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើការងាររបស់នាយកដ្ឋានកិច្ចការថ្កោលទោស ដើម្បីរៀបចំបម្រើសេវាថ្កោលទោសតាមប្រព័ន្ធឌីជីថល  ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបម្រើសេវាជូនប្រជាពលរដ្ឋដោយងាយស្រួល រហ័សទាន់ចិត្ត និងទំនើបកម្ម។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យរបស់ លោក គឹម សន្តិភាព នាក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពី លោក ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក ហេង សេង ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស និងមន្ត្រីពាក់ព័ន្ធ  ព្រមទាំងអ្នកជំនាញបច្ចេកទេសមួយចំនួនផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖