សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសកាលពីថ្ងៃអង្គារថា ក្លិបស្កុតឡេន Celtic ត្រូវបានពិន័យជាប្រាក់ចំនួន១៥.០០០អឺរ៉ូ (១៤.៥៩៥ដុល្លារ)ដោយ UEFA សម្រាប់ការបង្ហាញបដាបង្កហេតុបន្ទាប់ពីការសោយទីវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II អំឡុងពេលប្រកួតក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុម Shakhtar Donetsk កន្លងទៅ។
ការប្រកួតកាលពីខែមុនក្នុងទីក្រុង Warsaw ត្រូវបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រិយានីអង់គ្លេស ហើយអ្នកគាំទ្រក្រុម Celtic បានលាតត្រដាងបដាដែលការគ្រប់គ្រង ក្រមសីលធម៌ និងវិន័យរបស់ UEFA បាននិយាយថា “សារមិនសមនឹងព្រឹត្តិការណ៍កីឡា”។ ខណៈពេលដែលផ្ទាំងបដាមួយទៀតបានបង្ហាញពីការពន្យល់សំដៅទៅកាន់គ្រួសាររាជវង្សសរសេរថា “សុំទោសចំពោះការបាត់បង់របស់អ្នក Michael Fagan” ។
កត្តាមួយទៀតគឺជាការនិយាយបែបអសុរោះចំពោះកម្មករដែលអត់ការងារធ្វើ ដែលបានធ្វើដំណើរចូលទៅក្នុងបន្ទប់គេងរបស់មហាក្សត្រិយានី Buckingham Palace កាលពីឆ្នាំ១៩៨២ ហើយបាននិយាយយ៉ាងខ្លីទៅកាន់នាង មុនពេលត្រូវបានឆ្មាំសន្តិសុខដឹកចេញ។
ចំណែកក្លិប Sevilla ត្រូវបានពិន័យជាប្រាក់ចំនួន៥,០០០អឺរ៉ូផងដែរ ហើយបានស្នើសុំឱ្យទាក់ទងក្លិប Manchester City ក្នុងរយៈពេល៣០ថ្ងៃសម្រាប់ការដោះស្រាយការខូចខាតដែលបង្កឡើងដោយអ្នកគាំទ្ររបស់ក្លិបអេស្ប៉ាញមួយនេះនៅពេលដែលពួកគេបានបំបែកកញ្ចក់បង្អួចរថយន្តក្រុងរបស់ក្រុមមុនពេលការប្រកួតកាលពីខែមុន។
ដោយឡែកក្លិបអាល្លឺម៉ង់ Borussia Dortmund ក៏ត្រូវបានពិន័យជាប្រាក់ចំនួន៥,០០០អឺរ៉ូដែរ និងបានស្នើសុំស្រដៀងគ្នានេះឱ្យទាក់ទងក្លិប ManCity សម្រាប់ការចំណាយលើការទូទាត់សម្រាប់ការខូចខាតដែលមិនបានបញ្ជាក់ ខណៈដែលក្រុម Man City បានយកឈ្នះក្រុមទាំង២ក្នុងការប្រកួតក្នុងពូលទាំង២ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)