នៅថ្ងៃទី១៣ខែតុលា ប្រទេសអារ៉ាបី សាអ៊ូឌីត បានច្រានចោល ការប្រកាស«គ្មានការណ៍ពិត» ថ្កោលទោសដល់ប្រទេសនេះដែលបានសម្រេចកាត់បន្ថយការផលិតប្រេងនៅក្នុងអង្គការ OPEC+កាលពីសប្តាហ៍កន្លងមក ។ អារ៉ាប៊ី សាអ៊ូឌីត បានធ្វើសកម្មភាពដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់និង អ្នកផលិត ។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុត បានបង្ហាញឱ្យឃើញថា ក្រសួងការបរទេសនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីតបានសម្រេចកាត់បន្ថយការផលិតប្រេងដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ។ ទីក្រុង Riyadh បានបញ្ជាក់ថា ការសម្រេចខាងលើរបស់អង្គការ OPEC+មានតម្លាភាពក្នុងការផ្គង់ផ្គង់ប្រេង ទប់ស្កាត់ការប្រែប្រួលនៅលើទីផ្សារថាមពល។
កន្លងមក អាមេរិកបានប្រកាសថានឹងពិចារណាឡើងវិញនូវទំនាក់ទំនងរវាងអាមេរិកនឹង ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដោយសារតែប្រទេសនេះមិនធ្វើទៅតាមអាមេរិកឱ្យបង្កើនការផលិតប្រេង ក្នុងគោលដៅជួយដល់ប្រទេសជាសម្ព័ន្ធមិត្តដែលកំពុងប្រឈមកង្វះថាមពលនៅរដូវរងា។
ក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ មន្ត្រីរុស្ស៊ី មួយរូបបានបញ្ជាក់ថា ទីក្រុងមូស្គូ នឹងជំនួសអាមេរិកនៅក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់នឹងមិនចុះញ៉មអាមេរិកនោះឡើយ ៕ ដោយ៖ ធីរីណា
រូបថត ៖ Tass
រូបថត៖ Reuters