ព័ត៌មានទាន់ហេតុការណ៍៖

លោក សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរជូន លោក ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចែករំលែក៖

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្ញើសារលិខិតអបអរសាទរជូន លោក ឌិត ទីណា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

សារលិខិតអបអរសាទរ សូមគោរពជូន លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្ដីសោមនស្ស រីករាយយ៉ាងក្រៃលែង និងអំណរសាទរអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែល លោក ត្រូវបាន ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់ បង្គាប់តែងតាំងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការផ្ដល់ទំនុកចិត្ត និងការតែងតាំងនេះ សបញ្ជាក់ពីស្នាដៃ សកម្មភាព ការខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំរបស់ លោករដ្ឋមន្តី ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនឥតឈប់ឈរនៃនយោបាយឈ្នះឈ្នះ និង ទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាប្រកបដោយគតិបណ្ឌិត និងនាំមកនូវការ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញ លេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍលើគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈ ពេលជាង ៥០០ឆ្នាំរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យ សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងប្រុសស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ អាយុ យ៉ឺនយូរ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្ដីគោរពពីយើងខ្ញុំទាំងអស់គ្នា ៕

ដោយ : សិលា


ចែករំលែក៖