ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពី វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងស្រុកពញ្ញាឮ ខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ រុន រ៉ា ឋានៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រើរដ្ឋបាលចំហរ,និងអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ ប្រុស។
លោកវរសេនីយ៍ទោ រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយគោរពតាមបទបញ្ជានិងការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដែលតែងណែនាំដល់កងកម្លាំងស្តីពីការអនុវត្តតួនាទីភារកិច្ច បង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងរូបលោក បានចុះត្រួតពិនិត្យនៅចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានមុខសញ្ញា មានគ្នាចំនួន ០៣នាក់ នាំគ្នាជិះម៉ូតូសម្រុកឆ្លងកាត់គេចគោលដៅដែលសមត្ថកិច្ចបានធ្វើការហាមឃាត់ ភ្លាមនោះសមត្ថកិច្ចយើង ក៏បានដេញតាមពីក្រោយ និងបានឃាត់ខ្លួនមកវិញ ដើម្បីធ្វើការសួរនាំ អ្នកទាំ០៣នាក់បានសារភាពប្រាប់ថាដោយសារពួកខ្លួនមានការពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀនបាននាំគ្នាជិះម៉ូតូគេចពីសមត្ថកិច្ច ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុស÷
១.ឈ្មោះ រិន សុខលាភ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឈើ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ ចន ណាសុឺ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
៣.ឈ្មោះ នៅ លីប៊យ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ។
ដកហូតវត្ថុតាងរួមមាន: ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ូតូចំនួន ០១គ្រឿង ។
លុះរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើសមត្ថកិច្ចយើងបានបន្តកិច្ចប្រត្តិបត្តិការទៅសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជំនាញស្រុកមុខកំពូល និងស្រុកពញ្ញាឮ ខេត្តកណ្តាល ឃាត់ខ្លួនបក្ខពួកជនសង្ស័យបានចំនួន ១៣នាក់៖
១.ឈ្មោះ អ៊ុក ហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ យ៉យ ប៊ុនណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣.ឈ្មោះ រ៉ា ឆៃរ៉ាត់ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៤.ឈ្មោះ ប៉ាក់ វណ្ណ: ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៥.ឈ្មោះ ផល សុវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
៦.ឈ្មោះ ណេត លីហួរ ហៅ ណុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាមុខសញ្ញាមានដីកា បង្គាប់ឱ្យចាប់ខ្លួនលេខ៥១១(ញ)ព្រ.ទ/២២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចេញលោក ហុង លីមផ័ង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។
៧.ឈ្មោះ ថៃ និត ហៅ មឹក ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
៨.ឈ្មោះ ធី សុខរស់ ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។
៩.ឈ្មោះ ញែក វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១០.ឈ្មោះ ម៉ាន់ វណ្ណ: ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១១.ឈ្មោះ ផែង សារ៉ាក់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១២.ឈ្មោះ យ៉ន ជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
១៣.ឈ្មោះ ឌី ប៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ។
លោកនាយការិយាល័យបានឱ្យដឹងដែរថា ករណីនេះកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់,ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយសម្រាប់,ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៦គ្រឿង។
បច្ចុប្បន្ន ករណីនេះជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់៕
ដោយ៖ អ្នកប្រមាញ់