ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២​ នៅត្រង់ចំណុចភ្លើងស្តុបបូកគោតាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

    តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌ខ្មៅ​ ពាក់ស្លាកលេខខេមរភូមិន្ទ​ 2-0945 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្តង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។ 

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយទាក់ទងទៅកម្លាំងជំនាញចរាចរណ៍រាជធានីភ្នំពេញដើម្បីមកស្ទួចយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖