ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច (​វះកាបូបយកសម្ភារ:) ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៤:១០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីលួច (​វះកាបូបយកសម្ភារ:) នៅចំណុចក្នុងផ្សារបឹងកេងកង ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា, ជនសង្ស័យឈ្មោះ សែម បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ 

វត្ថុតាងចាប់យក​៖ កាបូបក្រណាត់ស្ពាយចំហៀងពណ៌សចំនួន០១​, កូនកាបូបម៉ាកMK ចំនួន០១​ ជារបស់ជនរងគ្រោះ, ទូរស័ព្ទម៉ាកIPHONE11 Pro max ជារបស់ជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖