ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៊ី ងើបមួយវ៉ៃមួយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា,  អ្នកពាក់ព័ន្ធទណ្ឌិត សម រង្ស៊ី ងើបមួយវ៉ៃមួយ ។ 

 សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកនៅបារាំងគាំទ្រពូជ ក្បត់ជាតិ៣ជំនាន់ថា នៅថ្ងៃទី១២ ខែធ្នូ សម្តេចអញ្ជើញ ដល់ព្រុចសែល ។ ហើយសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងប្រវត្តិសាស្ត្រខ្មែរ ប្រមាណជា ៥០០ឆ្នាំនេះ មិនមាននរណាខូចជាងជនពូជ ក្បត់ជាតិ៣ជំនាន់ សម រង្សុី នោះដែរ ។ 

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បែបនេះ ខណៈ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងប្ដូរផ្តាច់កម្ចាត់ អ្នកដែលអនុវត្តន៍ផែនការរបស់ពូជក្បត់ជាតិ៣ជំនាន់ និយាយរួម អាក្បត់ជាតិនេះជាមនុស្សខុសគេ សម្តេចត្រូវតែប្តូរផ្តាច់កម្ចាត់ ។ 

សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ត្រកូល (ហ៊ុន) ខុសពីត្រកូល (សម) ត្រកូល (ហ៊ុន) មិនក្បត់ទេ គឺត្រកូល ហ៊ុន ធ្វើអោយប្រទេសកម្ពុជារីកចម្រើន ៕ 

ដោយ : សុខ ខេមរា


ចែករំលែក៖