ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ឃាត់ខ្លួន​ជនសង្ស័យ​ ០២​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ បាន​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​០២​នាក់​ នៅ​ចំណុច​ភូមិ​ព្រៃ​កែស​ ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

​ជនសង្ស័យ​មានឈ្មោះ​ យិ​ន​ ផា​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ នៅ​ភូមិ​ទួល​ត្បែង​ ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ (​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​)​ និង​ឈ្មោះ​ កោះ​ សែន​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​កែស​ ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។​

 ក្នុង​ប្រតិបត្តិការ​នេះអនុវត្តតាមយោ​បល់​ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ស្នងការនគរបាលខេត្តកំពង់ស្ពឺ រួមនឹងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោកព្រះរាជអាជ្ញានៃអ​យ្យការអមសាលាដំបូងខេត្តផងនោះ​ កម្លាំងជំនាញនៃអធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ចុះប្រតិបត្តិការបង្ក្រាបបានករណីជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្តែង​។ 

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ១​កញ្ចប់​តូច​ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​ 

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ការិយាល័យ​ជំនាញ​ កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ៖ អារុណរះ


ចែករំលែក៖