ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ឈុំ សុជាត : សមិទ្ធផលនានាក្នុងរយៈពេល ៥ ឆ្នាំរបស់ក្រសួងការពារជាតិ ដោយរំលេចឡើងនៅលទ្ធផល ដែលក្រសួងបានប្រឹងប្រែងពុះពារ ជំនះនូវការលំបាក ស្មុគ្រស្មាញនានា កន្លងមកធ្វើជាទីមោទនៈ

ចែករំលែក៖

ភ្នំពេញ ៖ សមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំរបស់ក្រសួងការពារជាតិ     នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងការពារជាតិ បានលើកឡើង ពីសមិទ្ធផលនានាក្នុងរយៈពេល ៥ ឆ្នាំរបស់ក្រសួងការពារជាតិ ដោយរំលេចឡើងនៅលទ្ធផល ដែលក្រសួងបានប្រឹងប្រែងពុះពារ ជំនះនូវការលំបាក ស្មុគ្រស្មាញនានា កន្លងមកធ្វើជាទីមោទនៈ ។    

សូមបញ្ជាក់ថា, ពិធីនេះប្រព្រឹត្តទៅ នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំជាសន្និសីទសារព័ត៌មាន ប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ៨ រោច ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០២២នៅទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាព។                                                                 

ក្នុងរបាយការណ៍សង្ខេបដប់ទំព័ររបស់កងយោធពលខេមរភូមិន្ទរយៈពេល ៥ ឆ្នាំ(២០១៨-២០២២) បានវាយតម្លៃពីសភាពការណ៍ទូទៅស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះ បាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរា ជាណាចក្រកម្ពុជា។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ឈ្លាស វៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យើងទទួលបានសុខសន្តិភាពពេញលេញ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ប្រទេសជាតិមានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យធ្វើឲ្យកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពកាន់ តែរឹងមាំ ។ កាត់បន្ថយនៅភាពក្រីក្រ របស់ប្រជា ជនបានជាបណ្ដើរៗ ។

ថ្វីត្បិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលរងផលប៉ះពាល់វិស័យមួយចំនួន ពីវិបត្តិជម្ងឺកូវីដ-១៩ ប៉ុន្តែ ជារួមស្ថេរភាព នយោបាយ និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានភាពល្អប្រសើរ ទទួលបានការគាំទ្រ ពីមជ្ឈដ្ឋានជាតិអន្តរជាតិនានា ។ ទន្ទឹមគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារនេះ មកចាក់ជូនប្រជាពលរដ្ឋ ដោយឥត គិតថ្លៃនៅទូទាំងប្រទេសព្រមទាំងដោះស្រាយនៅផលប៉ះ ពាល់ដល់វិស័យឯកជននិងដាក់ចេញគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនកម្មករ-កម្ម ការិនី ដែលបាត់បង់ការងារក្នុងវិស័យកាត់ដេរ ទេសចរណ៍គ្រួសារក្រីក្រនិងងាយរងគ្រោះថែមទៀត ។ ដើម្បីសម្រេចបាន នូវភារកិច្ចយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិទទួលជោគជ័យកាន់តែត្រចះត្រចង់ថែម ទៀត ។

វិធានការចម្បងដែលត្រូវយកអនុវត្តគឺ ធ្វើទំនើបកម្ម (ខ.ភ.ម) តាមការខិតខំស្វះស្វែងរកបាន និងបង្កើនសមត្ថ ភាពវិជ្ជាជីវៈជំនាញ ដើម្បីបម្រើឲ្យការពង្រីង កិច្ចការពារអធិបតេយ្យ បូរណ ភាពទឹកដី ដែនគោក ទឹក អាកាស និងរួមចំណែកក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ព្រមទាំងលើក តម្កើងកេរ្តិ៍ឈ្មោះ និងកិត្យានុ ភាព របស់(ខ.ភ.ម)នៅក្នុងមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ។                                           

– បន្តធ្វើការកសាងកែសម្រួល រចនាសម្ព័ន្ធ ចាត់តាំង និងពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ប្រកបដោយអភិបាលកិច្ចនិងផ្អែកទៅលើច្បាប់ របស់រដ្ឋ ។ ពិសេសច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃ(ខ.ភ.ម) និងអនុក្រឹត្យស្ដីពីបទវិន័យទូទៅសម្រាប់(ខ.ភ.ម) រួមទាំងអភិក្រម ប្រាំចំណុចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី” ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ” ព្រមទាំងបាវចនាពីរគឺៈ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ” ក្នុងស្មារតីឯករាជ្យដើម្បីប្រសិទ្ធភាពនិងសាកសិទ្ធភាពការងារលើគ្រប់វិស័យ ។         

 – បន្តយកចិត្តទុកដាក់ កសាងធនធានមនុស្សនិងបំពាក់បំប៉ន អប់រំចិត្តសាស្ត្រ នយោបាយ ស្មារតី សតិអារម្មណ៍កងទ័ពដើម្បីលើកកម្ពស់ ការយល់ដឹងនិងស្មោះត្រង់ការពារដាច់ខាត រាជ រដ្ឋាភិបាលស្របច្បាប់ ។                                            

– យកចិត្តទុកដាក់ រៀបចំផែនការ សកម្មភាពការងារឲ្យឆ្លើយ តបទៅនឹងធនធាន ដែលមាននិងស្របទៅតាមតួនាទីភារកិច្ចរបស់ស្ថាប័នកងឯកភាពនីមួយៗផងដែរ ៕

ដោយ ៖ សហការី


ចែករំលែក៖