ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពតអញ្ជើញជាអធិបតីភាពក្នុងពិធីបើកចែកអាវរងារជូនដល់មន្ត្រីក្រោមឱវាទ

ចែករំលែក៖

ខេត្តកំពត៖ យោងតាមរបាយការណ៍ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២២នេះថាកាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី១៧ខែតុលាឆ្នាំ២០២២នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពតបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងចែកមួកដែលជាអំណោយរបស់ក្រុមហ៊ុនសាំងតេលាប្រចាំខេត្តកំពតជូនមួកចំនួន៥០ ជូនដល់នាយទាហាន នាយទាហានរង និងពលអាវុហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត។

របាយការណ៍ដដែលបានបង្ហាញឱ្យដឹងទៀតថាសម្ភារៈដែលចែកជូននៅពេលនោះរួមមាន៖អាវចំនួន២១៩ មួកចំនួន៥០ ក្នុងពិធីមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោកប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថ សរុបចំនួន២១៩នាក់សម្រាប់យកទៅប្រើប្រាស់ក្នុងពេលចេញប្រតិបត្តិការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈជូនបងប្អូន ប្រជាពលរដ្ឋ នៅក្នុងខេត្ដកំពត។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក៏បានលើកឡើងថាអរគុណនយោបាយឈ្នះ ឈ្នះ !

ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិ ពេញលេញ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖