ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្រវឹងស្រា​ បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ បណ្តាល​ឱ្យ​លង់​ស្លាប់​ នៅស្រុកថ្មគោល​

ចែករំលែក៖

  ខេត្ត​​បាត់ដំបង ​៖​ បុរស​ម្នាក់​ ដោយ​សារ​តែពិសារ​សុរា​ច្រើន​រហូត​ដល់​ស្រវឹងជោកជាំ​ រួចព្យាយាមបេីកម៉ូតូត្រឡប់ទៅផ្ទះ​ ប៉ុន្តែ​ជា​អកុសល​បណ្ដាលឱ្យ​ធ្លាក់​ប្រឡាយ​ទឹក​​លង់​ស្លាប់។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២២​ ខែតុលា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ករណី​ខាងលើ​នេះ​ បានកេីតឡេីង​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ម្សិលមិញនេះ​ ស្ថិត​នៅ​ចំណុច​ ក្រុម​ទី​២៩​ ភូមិ​ព្រះ​ពន្លា​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ក់​ សំបូរ​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ព្រះ​ពន្លា​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បានអោយ​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ សព​ឈ្មោះ​ ម៉ក់​ សំបូរ​ នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ។​ មូលហេតុ​ ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង​ រួច​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ដោយ​៖សហការី​


ចែករំលែក៖