ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចក្នុងបុរីប៉ារីសហូមមិនបានសម្រេចត្រូវបានក្រុមការងារក្នុងបុរីឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្ដកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះចូលធ្វើសកម្មភាពលួចសម្ភារក្នុងបុរីប៉ារីសហូម។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ​២០២២​ វេលា​ម៉ោង ១៥និង៣០នាទី​ នៅចំណុចផ្ទះ​ល្វែង​ ប៉ារីស​ហូម​ ក្នុងភូមិ​ស្រុកធំ ឃុំ​ជេីងកេីប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល​។  

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ សេង​ សុវណ្ណ​ដារិទ្ធ​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ មាន​ទីលំនៅភូមិ​វាលកណ្តៀង ឃុំជប់ ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ មុខរបរ​ មេការគ្រប់គ្រងការដ្នាន។ ចំណែកជនសង្ស័យឈ្មោះ​ យី​ ចំរេីន ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មានទីលំនៅភូមិស្រី​ស្នំ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ កន្រ្តៃ​ដងជរ័​ពណ៌​ ក្រហម​ ០១និងផ្លែស្វាន​០១។

​      ប្រភពដដែលបន្តថា នៅថ្ងៃទី​២៤​ ខែ​តុលា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៥និង០០នាទី​ ជនសង្ស័យ​បាន​ដេីរ​ចេញ​ពីផ្ទះ​របស់​ខ្លូន​ និង​បានយក​កន្រ្តៃ​ដងជរ័​ពណ៌​ក្រហម​ដាក់​ក្នុង​ហោប៉ៅ​ខោដេីរ​តែម្នាក់ឯង​សំដៅ​ទៅ​ផ្ទះ​ល្វែង​យីហោ​ ប៉ារីស​ហូម​ដែល​គេ​កំពុង​សាង​សង់​មួយ​កន្លែង​ស្ថិត​នៅ​កន្លែង​កេីតហេតុ​ខាងលេី​ដេីម្បី​លួច​កាត់​ខ្សែ​ភ្លើង​។  ពេល​ដេីរទៅដល់​ជនសង្ស័យ​បាន​ដេីរ​ចូល​ទៅ​តាម​របង​សង្ក័សី​ខាង​ក្រោយ  រួច​បាន​ឡើង​ទៅខាង​លេី​ផ្ទះ​បម្រុង​លួច​កាត់​ តែពេល​ក្រុម​ជាង​ដែល​ធ្វើ​ផ្ទះ​ល្វែង​នៅ​ក្បែរ​នោះឮសូ​រសំឡេង​ ក៏នាំគ្នា​ចូល​ទៅ​មេីល​បាន​ឃេីញ​ជនសង្ស័យ​កំពុងកាត់ខ្សែភ្លើង។ ភ្លាម​នោះ​ជនសង្ស័យ​បាន​រត់​ឡេីងទៅ​ជាន់​ខាងលើ​ រួច​រត់​ចុះមកក្រោម​វិញ​បម្រុង​រត់​ចេញ​តាម​ច្រក​ខាង​ក្រោយ​តែ​ត្រូវ​ក្រុម​ជាង​ឃាត់​ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ជេីងកេីប​ ហើយភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ជេីងកេីប​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖