ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាមលោក វឿង ឌិញហ្វេ

ចែករំលែក៖

ហាណូយ ៖ ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយម វៀត ណាម នារសៀលថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាទ្វេភាគី ជាមួយលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណ រដ្ឋសង្គមនិយម វៀត ណាម នៅវិមានរដ្ឋសភា…។

បន្ទាប់មកគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាបន្ទប់ពិព័រណ៌រូបថតនៅរដ្ឋសភាវៀតណាម និងបានអញ្ជើញចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ ផងដែរ…។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។   

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព កិច្ចសហ ប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម៕

ដោយ៖ សូរិយា


ចែករំលែក៖