ខេត្ដកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ក្រោយពីជនសង្ស័យរូបនេះចូលធ្វើសកម្មភាពលួចសម្ភារក្នុងបុរីប៉ារីសហូម។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចផ្ទះល្វែង ប៉ារីសហូម ក្នុងភូមិស្រុកធំ ឃុំជេីងកេីប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុវណ្ណដារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ មេការគ្រប់គ្រងការដ្នាន។ ចំណែកជនសង្ស័យឈ្មោះ យី ចំរេីន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ កន្រ្តៃដងជរ័ពណ៌ ក្រហម ០១និងផ្លែស្វាន០១។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ១៥និង០០នាទី ជនសង្ស័យបានដេីរចេញពីផ្ទះរបស់ខ្លូន និងបានយកកន្រ្តៃដងជរ័ពណ៌ក្រហមដាក់ក្នុងហោប៉ៅខោដេីរតែម្នាក់ឯងសំដៅទៅផ្ទះល្វែងយីហោ ប៉ារីសហូមដែលគេកំពុងសាងសង់មួយកន្លែងស្ថិតនៅកន្លែងកេីតហេតុខាងលេីដេីម្បីលួចកាត់ខ្សែភ្លើង។ ពេលដេីរទៅដល់ជនសង្ស័យបានដេីរចូលទៅតាមរបងសង្ក័សីខាងក្រោយ រួចបានឡើងទៅខាងលេីផ្ទះបម្រុងលួចកាត់ តែពេលក្រុមជាងដែលធ្វើផ្ទះល្វែងនៅក្បែរនោះឮសូរសំឡេង ក៏នាំគ្នាចូលទៅមេីលបានឃេីញជនសង្ស័យកំពុងកាត់ខ្សែភ្លើង។ ភ្លាមនោះជនសង្ស័យបានរត់ឡេីងទៅជាន់ខាងលើ រួចរត់ចុះមកក្រោមវិញបម្រុងរត់ចេញតាមច្រកខាងក្រោយតែត្រូវក្រុមជាងឃាត់ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជេីងកេីប ហើយភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជេីងកេីបបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ