ក្រុម Salzburg នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតវគ្គចែកពូល UEFA Champions League នៅកីឡដ្ឋាន Red Bull Arena នៅរាត្រីថ្ងៃអង្គារនេះដោយក្រុមភ្ញៀវកំពុងសម្លឹងរកការទទួលបានកៅអីទៅវគ្គបន្ត។
Salzburg បានលេងស្មើ ១–១ ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Stadion Maksimir ទល់នឹងក្រុម Dinamo Zagreb។កីឡាករ Nicolas Seiwald គឺជាអ្នកស៊ុតបាល់បញ្ចូលទី ខណៈដែលក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួត១៧លើកចុងក្រោយក្នុងការប្រកួតទាំងអស់ (ឈ្នះ១១ ស្មើ៦)។
ចំណែកការប្រកួតវគ្គចែកពូលចុងក្រោយរបស់ Chelsea បានធ្វើឱ្យពួកគេយកឈ្នះ ២–០ លើក្រុម AC Milan នៅកីឡដ្ឋាន Stadio Giuseppe Meazza។ កីឡាករ Jorginho និង Pierre-Emerick Aubameyang គឺជាអ្នកស៊ុតបញ្ចូលទីក្នុងជ័យជម្នះនោះ។ ចូលដល់ការប្រកួតនៅថ្ងៃរាត្រីអង្គារនេះ ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួត៨លើកចុងក្រោយក្នុងគ្រប់ការប្រកួតទាំងអស់ (ឈ្នះ៥ ស្មើ៣)។
Chelsea កំពុងឈរលើកំពូលតារាងក្នុងពូលមាន៧ពិន្ទុ ខណៈក្រុម Salzburg មាន៦ពិន្ទុឈរលេខ២។ រីឯក្រុមផ្សេងទៀតក្នុងពូលគឺក្រុម AC Milan ស្ថិតនៅលេខរៀងទី៣ ដោយមាន៤ពិន្ទុ ហើយប្រឈមមុខនឹងការធ្លាក់ទៅលេង វគ្គ Play-off ជុំចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈដែលក្រុម Dinamo Zagreb ស្ថិតក្នុងគ្រោះថ្នាក់នៃការជម្រុះចេញពីការប្រកួតនៅទ្វីបអឺរ៉ុប ដោយឈរនៅលេខរៀងទី៤ មាន៤ពិន្ទុ។
Salzburg និង Chelsea បានប្រកួតស្មើ ១–១ ក្នុងជំនួបវគ្គចែកពូលដំបូងនៅ Stamford Bridge នៅថ្ងៃទី១៤ ខែកញ្ញា។ ខ្សែប្រយុទ្ធ Raheem Sterling រកបាន១គ្រាប់របស់តោខៀវនៅនាទីទី៤៨ ខណៈដែលកីឡាករ Noah Okafor រកបាន១គ្រាប់នៅនាទីទី៧៥។
កីឡាករឆ្នើមបំផុតរបស់ Chelsea គឺ Aubameyang ដែលបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងយុទ្ធនាការ Champions League នេះ។ ចំណែក Okafor គឺជាកីឡាករសំខាន់របស់ Salzburg ក្នុងការប្រកួត Champions League ដែលកីឡាកររូបនេះជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ពួកគេជាមួយនឹងគ្រាប់បាល់ចំនួន៣គ្រាប់ ។
ក្រុមទាំងពីរបានរកឃើញជោគជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី៣ក្នុងការប្រកួត Champions League ខណៈដែលក្រុមម្ចាស់ផ្ទះបាននៅលើតារាងពិន្ទុក្នុងការប្រកួតនីមួយៗក្នុងរដូវកាលនេះ និង ក្រុមភ្ញៀវរកបានសំណាញ់ទី៣គ្រាប់ជាប់គ្នា។
នៅក្នុងការប្រកួត Champions League ពីរលើកមុននៅផ្ទះក្នុងរដូវកាលនេះ Salzburg ឈ្នះមួយ និងស្មើមួយ។ រីឯ Chelsea មានជ័យជម្នះមួយ និងចាញ់មួយក្នុងការប៉ះគូប្រកួតនេះ ដែលក្រុមអង់គ្លេសមួយនេះនឹងត្រូវបន្តការប្រកួតក្រៅដីមិនដែលចាញ់ចំនួន៤ប្រកួត (ឈ្នះ៣ ស្មើ១)។
ក្នុងការប្រកួត៦លើកចុងក្រោយ គ្រប់ការប្រកួតទាំងអស់ Salzburg ឈ្នះ៤ និងស្មើ២ ស៊ុតបាល់បញ្ចូលទី១៤គ្រាប់ និងរបូត៥គ្រាប់។ Chelsea វិញឈ្នះ៤ និងស្មើ២ ក្នុង៦ចុងក្រោយ ស៊ុតបាល់បញ្ចូលទី១១គ្រាប់ និងរបូត១គ្រាប់។ ប្រវត្តិជួបគ្នារវាងក្រុមទាំង២នេះក្នុង២ប្រកួតចុងក្រោយគឺក្រុមតោខៀវ Chelsea យកឈ្នះក្រៅទឹកដី ៥ទល់៣ និងស្មើគ្នា១ទល់១ក្នុងទឹកដី Chelsea ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)