ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នាំអំណោយមនុស្សធម៌ របស់សម្ដេចតេជោ ចែកជូនមនុស្សចាស់ ៥២៥នាក់ មកពី១០៥សង្កាត់ ខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្ន័យរបស់មន្ទីរផែនការរាជធានីភ្នំពេញ ឆ្នាំ២០២២ក្នុងរាជធានីភ្នំពេញ មានមនុស្សវ័យចាស់ចាប់ពីអាយុ៦១ឆ្នាំឡើងទៅមានចំនួន១៣៣.៣៦៣នាក់ នៃប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់។

  ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញចំពោះសុខទុក្ខរបស់មនុស្សចាស់ ពិសេសចូលរួមអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២២  នាព្រឹកថ្ងៃទី២៦តុលានេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជុំសំណេះសំណាលជាមួយលោកយាយ លោកតាមកពីតាមបណ្តាខណ្ឌ និងមន្ទីរក្នុងរាជធានីភ្នំពេញចំនួយ៥២៥នាក់ព្រមទាំងនាំយកអំណោយមួយចំនួនរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនលោកយាយ លោកតា នាឱកាសនោះផងដែរ។

     លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច និងអតីតៈយុទ្ធជនបានគូសបញ្ជាក់ថា៖ទិវាមនុស្សចាស់កម្ពុជាឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមប្រធានបទ៖មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍន៏គ្រួសារ និងសង្គមជាតិ ក្នុងន័យផ្តល់នូវភាពកក់ក្តៅ និងបង្ហាញអោយកាន់តែច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ជាមួយមនុស្សវ័យចាស់នៅរាជធានីភ្នំពេញ ព្រមទាំងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារះ និងថវិកានឹងថែរក្សាមនុស្សចាស់ ឲ្យដូចថែរក្សាខ្លួនឯង។

   លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអនុគណៈកម្មការមនុស្សចាស់ កម្ពុជាធានីភ្នំពេញ បានថ្លែងអបអរសាទរយ៉ាងខ្លាំងចំពោះលោកយាយ លោកតាដែលជាឃ្លាំងនៃចំណេះដឹង,បទពិសោធន៏ដែលប្រធានបទឆ្នាំនេះបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលរបស់មនុស្សវ័យចាស់ អោយសក្តិសមទៅនឹងគុណបំណាច់របស់អស់លោកនឹងផ្តល់តំលៃយ៉ាងធំធេងតាមរយៈការកំណត់យកថ្ងៃទី១តុលា ជាថ្ងៃប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ។

  លោកឃួង ស្រេង ក៏បានមានប្រសាសន៍បន្តថា មនុស្សចាស់នេះហើយ ជាអ្នកមានគុណចំពោះជាតិមាតុភូមិយ៉ាងធំធេង ដោយពួកគាត់ជាអ្នកដើរដង្ហែរជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការរំដោះប្រទេសចេញរបបប៉ុល ពត និងបានចូលរួមជាមួយសម្តេច ក្នុងកសាងប្រទេសជាតិពីចំណុចសូន្យរហូតមានការអភិវឌ្ឍន៍រីកចំរើនរហូតមកដល់សព្វថ្ងៃនេះ ។

  លោកអភិបាលបានមានប្រសាសន៏ទៀតថា៖ ខ្ញុំជឿជាក់ថា លោកតា លោកយាយ លោកពូ អ្នកមីងនិងបងប្អូននិវត្តន៏ជនទាំងអស់ដែល មានវត្តមាននាឱកាសនេះ គឺជាសាក្សីរស់ដែលទទួលបានការស្រោចស្រង់ជីវិតខ្លួន និងក្រុមគ្រួសារពី ជំងឺកូវីដ-១៩ តាមរយះយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំង អភិក្រមផ្ការីករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីយ៉ាងពិតប្រាកដ។

  លោកបានណែនាំដល់លោកស្រីប្រធាមន្ទីរសង្គមកិច្ច អតិតះយុទ្ធ និងយុវនិតិសម្បទា ឲ្យ ពិនិត្យលើការជួបជុំមនុស្សចាស់ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌដើម្បីឲ្យលោយាយលោកតា មានលទ្ធភាពធ្វើបុណ្យធ្វើទាន។

  បន្ថែមពីលើនេះទៀត លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការប្រារព្វពិធីនេះ ធ្វើឡើងក្នុង១ឆ្នាំម្តងក៏ពិតមែន តែនោះ គ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ ។ ជាក់ស្តែងអ្វីដែលជាតថភាព គឺលោកឃួង ស្រេង តែងបានណែនាំអោយអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ មើលថែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។

   ចំពោះអំណោយសម្តេចតេជោ ដែលគ្រគល់ជូនលោកយាយលោកតាទាំង ៥២៥នាក់ក្នុងម្នាក់ទទួលបានអង្ករ២៥គីឡូក្រាម,ត្រីខ ១យួរ,ទឹកត្រី ឬទឹកស៊ីអ៊ីវ៦ដប, ទឹកសុទ្ធ១កេស,ប្រេង ឆា២ដប,មី១កេស និងថវិកា ៥ម៉ឺនរៀល៕

ដោយ ៖ សំរិត


ចែករំលែក៖