ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីស LX570 បុកបារាសការដ្ឋានបាំងជួសជុលផ្លូវប៉ើងរាយប៉ាយពេញផ្លូវ រួចព្យាយាមបើករត់កល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស lx 570មួយគ្រឿងខណៈមេឃកំពុងភ្លៀង បានជ្រុលចង្កូតទៅបុកបារាសការដ្ឋានបាំងកន្លែងជួសជុលផ្លូវបណ្ដាលឲ្យប៉ើងរាយប៉ាយពេញផ្លូវរួចព្យាយាមបើករត់ប្រមាណជិត ២០០ ម៉ែត្រ ត្រូវបានកល់ធុងសាំងនៅក្រោមរថយន្តជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវហាណូយ ក្បែរនិងការាសសាំងកាល់តិច ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តឡិចស៊ីស lx 570 មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BC-7799ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកបារាស ការដ្ឋានមានបារាសនិងធុងសាំងដែលដាក់បាំងកន្លែងជួសជុលផ្លូវបណ្តាលឱ្យប៉ើងនិងបាក់រប៉ាត់រប៉ាយពេញផ្លូវ ហើយរថយន្តបង្កព្យាយាមបើករត់ដោយទាំងធុងមួយរហូតទៅដល់ចំណុចផ្លូវរថភ្លើងបានកល់ធុងសាំងជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានហៅគ្នីគ្នាមកជួយដើម្បីដូយយកធុងសាំងចេញពីក្រោមរថយន្តរួចបើកចេញពីកន្លែងកើតហេតុបាត់ ដោយមិនរំខានដល់សមត្ថកិច្ច ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖