ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បេីករថយន្តជ្រុលបុករ៉ឺម៉កដឹកដែកពីក្រោយបណ្ដាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានបើករថយន្តតាកូម៉ាមួយគ្រឿងជ្រុលបុករ៉ឺម៉កដឹកដែកពីក្រោយបណ្ដាលឲ្យរងការខូចខាត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០២២​ នៅតាមបណ្ដោយផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន្ត​១​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរ៉ឺម៉កដឹកដែកមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខប៤ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់កន្លែងកើតហេតុក៏បានលើកដៃសុំបត់ឆ្លងផ្លូវ មកខាងឆ្វេងភ្លាមនោះស្រាប់តែមានរថយន្តតាកូម៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BK 7476 បេីកបរដោយស្ត្រីម្នាក់មកក្រោយមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្ដាលឲ្យជុងដែកលិចចូលក្នុងរថយន្តរងការខូចខាតតែសំណាងល្អមិនមានអ្នករងរបួសទេ ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ គូសវាសហើយយកអែបខាងដើម្បីឲ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖