ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៩​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែតុលានេះ!

ចែករំលែក៖

  ​ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅល្ងាចថ្ងៃ​សុក្រ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៤៩​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៨​ ខែតុលា​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៩​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ១៥​ករណី​ ឃាត់​មនុស្ស​​ ៣៩​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​ និងប្រើប្រាស់​ ៤​ករណី​ ឃាត់​មនុស្ស​​ ៧​នាក់​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៥​ ខែតុលា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​(Ice)​ ស្មេីនិង​​ ១៥៧៨៧៣,៥៨​និង​៩​កញ្ចប់​តូច​ ។​ កេ​តា​មីន​(Ke)​ ស្មេីនិង​​ ៨,១៥​ក្រាម​ ។​ ម្ស៉ៅ​ហេ​រ៉ូ​អ៊ី​ន​(Heroine)​ ស្មេីនិង​ ១៤១៤,០​ក្រាម​ ។​

​លទ្ធផល​ខាងលើ​ ១៥​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ១២​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ១៥៧៨០៨,០​ក្រាម​និង​Heroine​ ១៤១៤,០​ក្រាម​។​ 

២​ /​ នគរបាល​ខេត្ត​បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ឃាត់​ ១​នាក់​។​ 

៣​ /​ នគរបាលខេត្តកំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,១៨​ក្រាម​។​ 

៤​ /​ នគរបាលខេត្តកំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​ 

៥​ /​ នគរបាលខេត្តកំពង់ស្ពឺ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៦,៩៨​ក្រាម​។​ 

៦​ /​ នគរបាលខេត្តកណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៧,៧១​ក្រាម​និង​២​កញ្ចប់​តូច​។​ 

៧​ /​ នគរបាលរាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ២​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ១,១២​ក្រាម​។​ 

៨​ /​ នគរបាលខេត្តព្រៃវែង​៖​ អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​។​ 

៩​ /​ នគរបាលខេត្យពោធិ៍សាត់​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២១,២២​ក្រាម​។​ 

១០​ /​ នគរបាលខេត្តរតនគិរី​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ៣,៧១​ក្រាម​។​ 

១១​ /​ នគរបាលខេត្តព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,២១​ក្រាម​និង​Ke​ ៨,១៥​ក្រាម​។​ 

១២​ /​ នគរបាលខេត្តស្វាយ​រៀង​៖​ អនុវត្តន៍​ដីកា​ ២​ករណី​ ចាប់​ ១​នាក់​។​

​ដោយឡែក​កម្លាំងជំនាញ​កងរាជអាវុធហត្ថ​មានចំនួន​ ៣​អង្គភាព​ ដូចជា៖

១​ /​ កងរាជអាវុធហត្ថខេត្តកំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យល​Ice​ ១,៦៨​ក្រាម​។​ 

២​ /​ កងរាជអាវុធហត្ថខេត្ត​តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១៩,៩៥​ក្រាម​។​ 

៣​ /​ កងរាជអាវុធហត្ថ​កែប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,០៣​ក្រាម​ ៕ ​ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖