ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលរស់នៅក្នុងផ្ទៃអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា, ព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលកំពុងជួបការលំបាកក្នុងកំឡុងរដូវស្សានេះដែលពួកគាត់រស់នៅក្នុងផ្ទៃអាងភាស ស្ថិតក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ 

សូមបញ្ជាក់ថា, អំណោយដែលបានចែកជូនរួមមាន ៖

១.អង្ករ   ១ ការ៉ុង

២.មី      ១ កេស

៣.ត្រីខ ១ យួរ

៤.ទឹកស៊ីអ៊ីវ ១ យួរ

៥.ទឹកត្រី ១ យួរ

៦.ទឹកសុទ្ធវីឃែរ   ១ កេស

៧.តង់   

៨.ឃីត(មុង,ក្រមា) ១កញ្ចប់

៩.ធុងចម្រោះទឹកស្អាត  ១ឈុតធំ ៕

ដោយ : សិលា


ចែករំលែក៖