ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងគ្រឿងញៀននៃអធិការស្រុកសាលាក្រៅចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ករណីជួញដូរនិង ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិ ៖ បើតាមរបាយការណ៍របស់លោកអធិការស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលា​ម៉ោង​ ១៣ និង​ ៣០នាទី​ ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន និងដោយមានការអនុញ្ញាតពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ត្រី កុល ជូណាត  អធិការ រងទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណីនៅចំ ណុចផ្លូវបេតុងស្ថិតនៅភូមិ ស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន​ ។ 

ឃាត់ខ្លួនជនសង្ស័យបានចំនួន​ ០២នាក់មាន ៖

​ ជនសង្ស័យទី១ ឈ្មោះ គង់ ពៅ  ភេទប្រុស​ អាយុ​ ២៨ ឆ្នាំ​ មុខរបរ​ (ជាងសំណង់) រស់នៅ​ភូមិ​ អូររអិល ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន​   ។លទ្ធផលតេស្តទឹកនោម​ (+)​ វិជ្ជមាន​។

  ជនសង្ស័យទី២ ឈ្មោះ ម៉េង ធាលីដា ភេទស្រី អាយុ ២៣ឆ្នាំ(ត្រូវជាប្រពន្ធ)មុខរបរ មេផ្ទះ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

 លទ្ធផលតេស្តទឹកនោម ( – ) អវិជ្ជមាន​)។

 វត្ថុ​តាងចាប់យកមាន ៖

 ១- ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់តូច ទំងន់ថ្នាំសុទ្ធ ០,៤៩ក្រាម។

 ​២- ម៉ូតូ០១គ្រឿងម៉ាកយ៉ាម៉ាហា(M.SLAZ)ស៊េរីឆ្នាំ២០១៦ ពណ៌ប្រផេះពាក់ស្លាកលេខ​ បាត់ដំបង១​Y.១៨៥៤ ។ 

 ៣- ទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ(oppo)ពណ៌ទឹក ប្រាក់ ។

លុះដល់វេលាម៉ោង ១៤ និង ០០ នាទី​ ថ្ងៃខែឆ្នាំដដែល​ លោកអធិការក៏បានចាត់កម្លាំង​ផែនការងារប្រឆាំងគ្រឿងញៀន​ បន្តនីតិវិធី ចុះទៅដល់ទីតាំងផ្ទះ ជន សង្ស័យទាំងពីរខាងលើ ដែលស្ថិតនៅ ភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពេលចុះឆែកឆេរបន្ថែម មិនរកឃើញអ្វីទៀតទេ។

លោកអធិការបានបន្តទៀត÷ វត្ថុតាង និងជនសង្ស័យ ទាំង០២នាក់ប្ដីប្រពន្ធ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖