ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះបុកគូទរថយន្តបត់ឆ្លងផ្លូវបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉េពីក្រោយខណៈកំពុងបត់ឆ្លងផ្លូវ​ កាលពីវេលាម៉ោង២និង៥០នាទី​ រសៀលថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២២​  នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​។ 

ជនរងគ្រោះឈ្មោះ វណ្ណទី​ ភេទប្រុសអាយុ២១​ឆ្នាំ​ មានស្រុកកំណេីតនៅ ឃុំភ្នំតូច​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបត់ឆ្វេងបំណងត្រឡប់ក្រោយវិញភ្លាមនោះស្រាប់តែជនរងគ្រោះជិះម៉ូតូហុងដាពណ៌ខ្មៅ​ ពាក់ស្លាកលេខកំពត1H 7714 ធ្វេីដំណេីរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យបោកផ្ទប់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ​ ។ បន្ទាប់មករថយន្តក៏បន្តបេីកគេចខ្លួនបាត់តែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖