ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៥នាក់កាន់ដាវអុកឡុកមុខកន្លែងយីហោ ឌីណាតិកតុក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាក្មេងទំនើង៥នាក់កាន់ដាវអុកឡុកមុខកន្លែងយីហោ ឌីណាតិកតុក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបឃាត់ខ្លួននិងធ្វើតេស្តមានសារធាតុញៀនទាំងអស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ចំណុចខាងមុខកន្លែងផឹកស៊ីយីហោឌីណាតិកតុក ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបបានឱ្យដឹងថា ជនសង្ស័យទាំង៥មាន ៖

១ឈ្មោះ ឃីម សោយ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់បន្ទប់ជួលភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

២.ឈ្មោះ ណុយ សំរ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាកនៅបន្ទប់ជួល ភមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

៣.ឈ្មោះ វ៉ា សារៀម អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

៤.ឈ្មោះ នី សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

៥មានឈ្មោះ ផាត សុភ័ក្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ប្រភពបន្តថាសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖

១.ដាវចំនួន ០១ដើម ប្រវែង ៦០សង់ទីម៉ែត្រ គិតទាំងដង

២.ដែកថ្នាំងអំពៅ ០១ដើម ប្រវែង ៧១សង់ទីម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនបន្តទៅការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖