ភ្នំពេញ ៖ មកស្គាល់ ពីប្រវត្តិរូបសង្ខេប លោក លី ខឺឈាង (LY Keqiang) នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា លោក នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រោយបញ្ចប់ទស្សនកិច្ច ឯកឧត្តមនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានាផងដែរ។
ប្រវត្តិរូបសង្ខេប លោក លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្ត្រី នៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន
I. ព័ត៌មានផ្ទាល់ខ្លួន
-ឈ្មោះ លី ខឺឈាង ឆ្នាំកំណើត ខែកក្កដា ឆ្នាំ១៩៥៥
-ទីកន្លែងកំណើត : ខេត្តអានហួយ ប្រទេសចិន
II. ប្រវត្តិការសិក្សា
• ១៩៧៨-១៩៨២ : និស្សិតផ្នែកច្បាប់ និងជាប្រធានសហភាពនិស្សិត ប្រចាំសាកលវិទ្យាល័យ ប៉េកាំង
១៩៨៨-១៩៩៤ : ទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត និងបណ្ឌិត ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យប៉េកាំង
កញ្ញា-វិច្ឆិកា ១៩៩១ : សិក្សានៅសាលាមជ្ឈិមបក្សកុម្មុយនីស្តចិន
III. ប្រវត្តិការងារ
• ឧសភា ១៩៧៦ : ចូលបក្សកុម្មុយនីស្តចិន
• ១៩៧៤-១៩៧៦ : ធ្វើការនៅកងពលតូចតុងលីង សង្កាត់ដាមាវ ក្រុងស្ទឹងយ៉ាង ខេត្តអានហួយ
១៩៧៦-១៩៧៨ :: លេខាធិការសាខាបក្ស នៃកងពលតូចដាមាវ សង្កាត់ដាមាវ ក្រុងស្ទឹងយ៉ាង ខេត្តអានហួយ
១៩៨២-១៩៨៣ : លេខាធិការ នៃគណៈកម្មាធិការសម្ព័ន្ធយុវជនកុម្មុយនីស្តចិន ប្រចាំ សាកលវិទ្យាល័យប៉េកាំង
១៩៨៣-១៩៨៥ : សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនីស្តចិន
ប្រធាននាយកដ្ឋានគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនីស្តចិន
អគ្គលេខាធិការសហព័ន្ធនិស្សិតទូទាំងប្រទេសចិន សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន។
១៩៨៥-១៩៩៣ :សមាជិកលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន
១៩៩៣-១៩៩៨ : អនុប្រធានសហព័ន្ធយុវជនចិនទូទាំងប្រទេស
១៩៩៨-១៩៩៩ :ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន
១៩៩៩-២០០២ :ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយយុវជនចិន លេខាធិការរង នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន
២០០២-២០០៣ : អភិបាលស្ដីទីខេត្តហឺណាន
២០០៣-២០០៤: លេខាធិការរង នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន
២០០៤-២០០៥ : អភិបាលខេត្តហឺណាន
២០០៥-២០០៧ : ប្រធានបញ្ជាការដ្ឋានគ្រប់គ្រងទឹកជំនន់ទន្លេលឿង លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន អភិបាលខេត្តហឺណាន
២០០៧-២០០៨ : ប្រធានបញ្ជាការដ្ឋានគ្រប់គ្រងទឹកជំនន់ទន្លេលឿង
២០០៨-២០១៣ : លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហឺណាន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តហឺណាន
២០១៣-បច្ចុប្បន្ន : លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តលាវនីង – លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តលាវនីង
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តលាវនីងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ៕
ដោយ ៖ សិលា