ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១០៧.៣៧១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួន ១០៧.៣៧១នាក់។ នេះជាការបញ្ជាក់លើកផេក ប្រជាជន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ 

កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

តាមផ្លូវល្បឿនលឿន ក៏បានស្ទះផងដែរ កន្លែងបញ្ជោរបង់ប្រាក់ ដោយសារចំនួនឡានអ្នកដំណើរ មានចំនួនច្រើន  ហើយក៏តម្រូវអោយ ចេញតាមបញ្ជោរបង់ប្រាក់ ស្ទឹងហាវ ខណៈផ្លូវបានសាងសង់រួចរាល់ស្អាតដូចគ្នា ហើយដល់ខេត្តព្រះសីហនុតែម្តង។ 

សូមបញ្ជាក់ថា, គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ បានបង្កើនការយកចិត្តទុកដាក់ ចេញល្បាតចល័ត ឈរជើងតាមគោលដៅសំខាន់ៗ ក្នុងទីប្រជុំជន មុខផ្សារ តំបន់ឆ្នេរសមុទ្រ រមណីយដ្ឋានទេសចរណ៍នានា និងជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះលើដងផ្លូវ ដោយអនុវត្តតាមផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា ឆ្នាំ២០២២) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តសប្បាយ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ៕

ដោយ ៖ សិលា


ចែករំលែក៖