ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្ធម្ភាគចក្រ Mi-2 ធ្លាក់នៅទីក្រុង Kostroma ប្រទេសរុស្ស៊ី ស្លាប់និងរបួស៥នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ និង៤នាក់រងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ Mi-2 ក្នុងទីក្រុង Kotroma នៅថ្ងៃទី៨ខែវិច្ឆិកា។

សារព័ត៌មាន TASS បានផ្សាយថា ឧទ្ធម្ភាគចក្រ Mi-2 បានជួបគ្រោះថ្នាក់ពេលបំពេញភារកិច្ចដឹកអ្នកជំងឺនៅជិតអាកាសយានដ្ឋាន Sokerkino ស្ថិតនៅទីក្រុង Kostroma នាថ្ងៃទី៨ខែវិច្ឆិកា ។ នៅលើឧទ្ធម្ភាគចក្រមានអាកាសយានិក២នាក់ និងបុគ្គលិកពេទ្យ២នាក់ ព្រមទាំងអ្នកជំងឺម្នាក់ ។
មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរបស់រុស្ស៊ីបានឱ្យដឹងថា ទីក្រុង Kostroma ក៏បានបញ្ជាក់ពីហេតុការណ៍គ្រោះថ្នាក់ខាងលើផងដែរ ។ តាមរបាយការណ៍ជាបឋមមានមនុស្សម្នាក់ស្លាប់ និង៤នាក់រងរបួស ។ ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Kostroma ជួបគ្រោះថ្នាក់ពេលហោះហើរចេញពីភូមិ Sharya ទៅកាន់ Kostroma ដើម្បីសង្គ្រោះអ្នកជំងឺ ។ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់នៅមិនទាន់ដឹងនៅឡើយទេ៕ ដោយ៖ ធីរីណា

រូបថត៖ Tass


ចែករំលែក៖