ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីបន្លំលួចទូរស័ព្ទមួយគ្រឿងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយមហាវិថីចោមចៅ​ មុខផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានយកទូរស័ព្ទម៉ាកIphone 11 មួយគ្រឿងទៅសាកថ្មនៅកន្លែងបងប្អូនដែលលក់បាយឆានៅមុខកន្លែងធ្វេីការជាកន្លែងកេីតហេតុ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកទិញបាយឆា​ ពេលនោះអ្នកលក់បាយឆាក៏ចាប់ផ្តេីមឆាបាយឲ្យ​ តែឆាមិនទាន់រួចរាល់ផងស្រាប់តែជនសង្ស័យម្នាក់នោះសុំទៅមុនដោយប្រាប់ថាតិចទៀតគេនឹងមកយកវិញ។ 

សាក្សីដដែលបានបន្តថា​ មួយសន្ទុះក្រោយមកស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន២នាក់មកចាំយកបាយឆា​ តែពេលអ្នកលក់បាយ​ ឆារួចប្រគល់បាយទៅបក្ខពួកជនសង្ស័យក្រឡេកមេីលទូរស័ព្ទបែរជាមិនឃេីញសល់តែឆ្នាំងសាក​ ទេីបគាត់ហៅជនរងគ្រោះតាមដានបុរស២នាក់នោះរហូតឃេីញជនសង្ស័យដែលកម្ម៉ង់បាយដំបូងឃាត់ឆែកឆេររកឃេីញទូរស័ព្ទនៅក្នុងខ្លួនទេីបឃាត់ខ្លួនហេីយរាយការណ៍ទៅសមត្ថកិច្ចយកទៅសួរនាំបន្ត។ 

បច្ចុប្បន្ន​ជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅទី១ដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖