ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តកណ្តាល ​៖​ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបេីកបុកគ្នាកាលពីវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃទី ១០​ ខែវិច្ឆិកាឆ្នាំ​២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ ២ ភូមិ ព្រៃតាតូច ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាប៊ិតពណ៌ខ្មៅលាយស ពាក់ស្លាកលេខតាកែវ 1Z-5907 បើកបរដោយឈ្មោះ នី សុជាតា ភេទស្រី អាយុ ១៧ឆ្នាំនិងរួមដំណើរដោយឈ្មោះ សេង យូនិច ភេទ ស្រី អាយុ ២១ឆ្នាំ​ អ្នកទាំងពីរមានទីលំនៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ​ ធ្វេីដំណេីរក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1JM-2610  បេីកបរដោយឈ្មោះ ពុំ ពឿន ភេទ ប្រុស អាយុ ៤២ ឆ្នាំរបួសស្រាល អ្នករួមដំណើរពីរនាក់ទី១ ឈ្មោះ នី រស់ ភេទ ស្រី អាយុ ៤១ ឆ្នាំ (របួសស្រាល)ទី២ ឈ្មោះ ពុំ គឹមណាង ភេទ ប្រុស អ្នកទាំងបីមានទីលំនៅ ភូមិក្រូច ឃុំពត់សរ ស្រុកបាទី ខេត្ត តាកែវ​ បត់ឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត គេចមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ស្រាលទាំង៥នាក់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖