ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកោះកុង ឃាត់ខ្លួនមនុស្ស​ ៦នាក់​​​ ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ជំរិត​ទារ​ប្រាក់

ចែករំលែក៖

​ខេត្តកោះកុង ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលា​ម៉ោង​ ៩:០០នាទី​យប់​ ក្រោម​ការ​ចង្អុល​បង្ហាញ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ និង​បាន​ការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត​ កម្លាំង​អន្តោប្រវេសន៍ខេត្ត​ កម្លាំង​អន្តរាគមន៍​ពិសេស​​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ និង​កម្លាំង​អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ​ ចុះ​បង្ក្រាប​បទល្មើស​ជាក់​ស្ដែង​ ករណីបង្ខាំង​មនុស្ស​ខុស​ច្បាប់​ និង​ជំរិត​ទារ​ប្រាក់​ ០១​ លេីក​ នៅ​ក្រុងខេមរភូមិន្ទ​ តាម​បណ្តឹង​របស់​ឈ្មោះ​ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី​ ក្រោយ​ទទួល​បាន​បណ្តឹង​ភ្លាម​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​ធ្វើការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ០៦​ នាក់​ ស្រី​ ០២​ នាក់​ មាន​ ៖

១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ​ ៣០ឆ្នាំ​ ជនជាតិចិន

២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ​ ២៧ឆ្នាំ​ ជនជាតិ​ម៉ាឡេស៊ី 

៣/ឈ្មោះ Lim Mun Hong ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិ​ម៉ាឡេស៊ី 

៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ​ ២៩ឆ្នាំ​ ជនជាតិ​ចិន 

៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ​ ២៨ឆ្នាំ​ ជនជាតិ​ចិន 

៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ​ ២៤ឆ្នាំ​ ជនជាតិ​ចិន

បច្ចុប្បន្ន​ ករណីនេះ​ កម្លាំង​ជំនាញ​យេីង​ កំពុង​កសាង​សំណុំ​រឿង​ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​ 

ដោយ ៖ សហការី


ចែករំលែក៖