ខេត្តកោះកុង ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីយប់ ក្រោមការចង្អុលបង្ហាញដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោស្នងការ និងបានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង ករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ០១ លេីក នៅក្រុងខេមរភូមិន្ទ តាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ ស្រី ០២ នាក់ មាន ៖
១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន
២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី
៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី
៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន
៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញយេីង កំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ ៖ សហការី