ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់អង្គុយផឹកជាមួយគ្នា ស្រវឹងចោទភាគីម្ខាងថាទាក់ទងជាមួយប្រពន្ធខ្លួនបង្កហិង្សាវាយទៅវិញទៅមករបួសសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ បុរស២នាក់អង្គុយផឹកស៊ីជាមួយគ្នាខណៈស្រវឹងរៀងខ្លួនបុរសម្នាក់ចោទថាបុរសម្នាក់លួចមានទំនាក់ទំនងជាមួយប្រពន្ធខ្លួនក៏ប្រកែកគ្នាយ៉ាងតឹងសរសៃករៀងខ្លួនកេីតជាហិង្សាវាយទៅវិញទៅមកបណ្តាលឲ្យរងរបួសសងខាង។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥​ ខែវិច្ឆិកា​ឆ្មាំ២០២២​ នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ភាគីម្ខាងឈ្មោះ សំ ណាក់​ ភេទប្រុសអាយុ៣៩ឆ្នាំ​ មានប្រពន្ធឈ្មោះ លក​ ម៉ាលីន​ អាយុ៤២ឆ្នាំ​   មានស្រុកកំណេីតនៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

ភាគីម្ខាងទៀតឈ្មោះ ម៉ៅ ចាន់ថន​ ភេទប្រុសអាយុ៤១ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅកន្លែងកេីតហេតុ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុបុរសឈ្មោះម៉ៅ​ ចាន់ថន​ បានអង្គុយផឹកម្នាក់ឯងនៅកន្លែងការងារបន្ទាប់មកបុរសឈ្មោះ សំ​  ណាក់​ បានមកសុំផឹកជាមួយដែរ​ ខណៈផឹកស្រវឹងរៀងខ្លួនបុរសឈ្មោះ សំ ណាក់ ក៏បានចោទបុរសឈ្មោះម៉ៅ​ ចាន់ថន​ ថាលួចទាក់ទងជាមួយប្រពន្ធខ្លួន។ 

ប្រភពដដែលបានបន្តថា​ ពេលនេះឈ្មោះម៉ៅ​ ចាន់ថន បានប្រកែកថាមិនដែលស្គាល់ប្រពន្ធរបស់សំណាក់នោះទេ​ តែនៅតែមិនជឿក៏កេីតជាជម្លោះវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាង។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុដោយសារតែភាគីទាំងសងខាងមិនបានប្តឹងផ្ដល់គ្នាទេីបឲ្យទៅលាងរបួសរៀងៗខ្លួន ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖