ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មានក្តីបារម្ភ បន្ទាប់ពីបានទទួលដំណឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើតេស្តរកឃើញមានជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំ មាំមួន និងឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ ដើម្បីដឹកនាំប្រទេសក្នុងដំណើរការពារសន្តិភាព និងអភិវឌ្ឍន៍បានរីកចម្រើន ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាល ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ : សិលា


ចែករំលែក៖