ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកម៉ូតូសណ្តោងរុឺម៉កត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បេីកម៉ូតូសណ្តោងរ៉ឺម៉កត្រូវរថយន្តបុកនៅចំណុចផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២២ តាមបណ្តោយផ្លូវបេតុង​ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

    តាមប្រភព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកម៉ូតូសណ្តោងរ៉ឺម៉កធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច  ខណៈបើកមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ស​ ពាក់ស្លាកលេខស្វាយរៀង2A- 9250 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងដូចគ្នាក្នុងទិសដៅពីជេីងទៅត្បូងបានជ្រុលទៅបុករុឺម៉កម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឱ្យភាគីអ្នកបើករ៉ឺម៉កម៉ូតូរងរបួសធ្ងន់។

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ ដោយមានតំណាងភាគីទាំងសងខាងមកសម្រួបសម្រួលគ្នា ហើយភាគីខាងម្ចាស់រថយន្តបានសុំចេញថ្លៃព្យាបាលទៅភាគីខាងរ៉ឺម៉កដេីម្បីចញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖