ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បេីកម៉ូតូសណ្តោងរ៉ឺម៉កត្រូវរថយន្តបុកនៅចំណុចផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ តាមបណ្តោយផ្លូវបេតុងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកម៉ូតូសណ្តោងរ៉ឺម៉កធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ខណៈបើកមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខស្វាយរៀង2A- 9250 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងដូចគ្នាក្នុងទិសដៅពីជេីងទៅត្បូងបានជ្រុលទៅបុករុឺម៉កម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឱ្យភាគីអ្នកបើករ៉ឺម៉កម៉ូតូរងរបួសធ្ងន់។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ ដោយមានតំណាងភាគីទាំងសងខាងមកសម្រួបសម្រួលគ្នា ហើយភាគីខាងម្ចាស់រថយន្តបានសុំចេញថ្លៃព្យាបាលទៅភាគីខាងរ៉ឺម៉កដេីម្បីចញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
ដោយ៖សុខាសែនជ័យ