ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហេីយផ្លោងទៅបុកម៉ូតូចំនួន២គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត ចំណែកនារីអ្នកជិះម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CT- 0509 និងមួយគ្រឿងទៀតម៉ាកស្គូពីស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JU-8764 ធ្វេីដំណេីរស្របគ្នាក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកស្គូពីស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JC-5325 ធ្វេីដំណេីរក្នុងល្បឿនលឿនមកពីក្រោយក៏រេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹងផ្លោងទៅបុកម៉ូតូពីរគ្រឿងទៀតបណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។ដោយឡែកម្ចាស់ម៉ូតូពីរគ្រឿងទៀតរបួសស្រាល។
ក្រោយកេីតហេតុម្ចាស់ម៉ូតូបង្កបានចេញថ្លៃជួលជុលទៅភាគីម៉ូតូរងគ្រោះដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
ដោយ៖សុខាសែនជ័យ