ភ្នំពេញ៖ តាមការបញ្ជាក់ពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា យោងតាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា បានឱ្យដឹងថា៖ ម្ទេស ស (white peppers) ដើមបែកមែកសាខា មានកម្ពស់ចាប់ពី៥០-១០០ស.ម។
ប្រភពដដែលបន្តថា ម្ទេសស (white peppers)នេះ មានប្រភពដើមមកពីតំបន់ត្រូពិកនៃទ្វីបអាមេរិកកណ្តាល មានក្លិនឆួល រសជាតិហឹរ និងបន្តពូជដោយគ្រាប់ និងដុះតំបន់មានអាកាសធាតុក្តៅបង្គួរ។
សូមជម្រាបថា ចំពោះការប្រើប្រាស់បានជាគ្រឿងទេស៖ គ្រឿងទេស បង្កើនរសជាតិហឹរ និងសោភ័ណភាពក្នុងម្ហូបអាហារ ឆាក្តៅ ញាំ ភ្លា សម្លម្ជូរ ទឹកត្រីបុក និងប្រឡាក់សាច់ជាដើម៕
ដោយ៖សហការី