ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា និងបទអន្តាគមន៍ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ កិច្ចពិភាក្សា និងបទអន្តាគមន៍ បានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមរាយការណ៍ពីសមិទ្ធផល និងការងារដែលសម្រេចបាននានា សំណូមពរផ្សេងៗ ពីសំណាក់បងប្អូន ស.ស.យ.ក. ក្នុងអង្គសន្និបាត  ដែលផ្តោតទៅលើការកសាងស.ស.យ.ក.  និងរចនាសម្ព័ន្ធចាត់តែង  កិច្ចប្រតិបត្តិការក្នុងគ្រឹះស្ថានឧត្តមសិក្សា ការបញ្ចូលបច្ចេកទេស ឌីជីថល ដើម្បីធ្វើអោយស.ស.យ.ក. កាន់តែដើរទាន់សម័យកាលនៃបច្ចេកវិទ្យា (ការបង្កើតជា UYFC App កាត ស.ស.យ.ក. ) ការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយ ការលើកកម្ពស់សុខុមាលភាពសង្គម រួមទាំងការចូលរួមលើកកម្ពស់ភាពជាម្ចាស់ផ្ទះក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះសុីហ្គេម និងប៉ារ៉ាហ្គេម តាមរយៈយុទ្ធនាការ Bayond the game ផងដែរ។ 

សូមជម្រាបជូនថា អង្គសន្និបាតនឹងបន្តកិច្ចពិភាក្សា និងបទអន្តាគមន៍បន្ថែមទៀតនៅរសៀលនេះ។

របាយការណ៏ដែលអានដោយ លោក គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពរួមរបស់ ស.ស.យ.ក. ក្នុងបុព្វហេតុសង្គមជាតិ និងមាតុភូមិ។ ក្រៅពីការងារស្ម័គ្រចិត្តតូចៗជាលក្ខណៈបុគ្គល និងក្រុម ស.ស.យ.ក. បានចូលរួមដឹកនាំយុទ្ធនាការជាតិជាច្រើននាពេលកន្លងមក។ ការចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ និងគ្រប់គ្រងជំងឺកូវីដ ១៩ ការៀបចំព្រឹត្តិការណ៏អង្គរសង្រ្កាន្ត ព្រះរាជពិធីថ្វាយព្រះពរព្រះមហាក្សត្រ និងយុទ្ធនាការកម្រិតថ្នាក់ជាតិ ឆ្ពោះទៅកាន់ព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម ជាអាទិ៏ បានបង្ហាញពីវិសាលភាព និងសារៈសំខាន់នៃការចូលរួមរបស់មហាគ្រួសារ ស.ស.យ.ក. យើង ក្នុងការផ្តល់ត្រឡប់ជូនសង្គមវិញ ៕

ដោយ : សិលា


ចែករំលែក៖