ព័ត៌មានទាន់ហេតុការណ៍៖

គ្រប់បណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រប់បណ្តាកងឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រៅពីភារកិច្ចស្នូល និងការងារជំនាញ​ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីធានាដល់ជីវភាពរបស់កងទ័ព និងគ្រួសារ បន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ 

ប្រភពដដែលបន្តថា​ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានក្រើនរំលឹកជានិច្ចដល់គ្រប់អង្គភាពចំណុះ ត្រូវយកចិត្តទុកដាក់ថែទាំលើដំណាំ សត្វ ដែលមានស្រាប់ ដើម្បីទទួលបានផលល្អ អាចដោះស្រាយការហូបចុក និងអាចលក់ទៅលើទីផ្សារ ដើម្បីបង្កើនជីវភាព ប្រចាំថ្ងៃរបស់កងទ័ពផងដែរ ។

គួរបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តែងតែចុះពិនិត្យ និងបង្រៀនពីវិធីថែទាំ ដំណាំ សត្វ ឲ្យទទួលបានផលល្អ ដល់គ្រប់បណ្តាអង្គភាពចំណុះ ជាប្រចាំ ៕

ដោយ​៖សហការី​


ចែករំលែក៖