ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនគោកលេខ៤០៣ យោធភូមិភាគទី៤ ចាត់កម្លាំងដើរល្បាតតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា​-ថៃ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងព័ទ​ជេីងគោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងថា​ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួត ពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ។ 

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល។

សូមជម្រាបថា​ កម្លាំងកងការពារព្រំដែន​ ជារៀង​រាល់​ថ្ងៃ​តែងតែ​ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កម្ពុជា​-ថៃ​ កម្ពុជា​-ឡាវ​ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ប៉ុន្តែ​ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ជាមួយ​គ្នា​នោះ​ មេបញ្ជាការតាមតំបន់សឹករង​ ក៏បានជំរុញឱ្យគ្រប់បណ្តាកងល្បាតទាំងអស់ត្រូវបង្កើនការដើរល្បាតឱ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ជួបគ្រោះមហន្តរាយផ្សេងៗ ត្រូវតែមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ ក៏ដូចជំងឺរាតត្បាតផ្សេងទៀត ថែទាំសុខភាពឲ្យបានល្អគ្រប់ៗគ្នា៕

ដោយ​៖សហការី​


ចែករំលែក៖