ភ្នំពេញ៖ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៨៦៣គ្រឿង ម៉ូតូចំនួន ១.៤៩៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៧៦គ្រឿង មានម៉ូតូចំនួន ១៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៦ថ្ងៃ(ថ្ងៃទី០១-២៦ ខែវិច្ឆិកា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៧.០៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤.៤៧៩គ្រឿង ម៉ូតូមានចំនួន ៣.៨២០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៦ថ្ងៃនៃខែវិច្ឆិកានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖អារុណរះ
រូបភាព៖ ឯកសារ