ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣៥នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២២ករណីទូទាំងប្រទេស នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៥នាក់ រួមមាន ៖ +ជួញដូរ ១៤ករណី ឃាត់ ២១នាក់(ស្រី ៤នាក់) +ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ +ដាំដុះ ១ករណី ឃាត់ ០នាក់ +បើកបរក្រោមឥទ្ឋិពល ២ករណី ឃាត់ ២នាក់ +ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់(ស្រី ១នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែវិច្ឆិកា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៩៧៧៤,៣៤ក្រាម និង១កញ្ចប់តូច និងកញ្ឆា=១៨៩២ដើម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ ចាប់យកIce ៥៦១៤,៨៩ក្រាម។
២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ឆ្នាំង៖ បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់ ១នាក់។
៤ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ២៧,៦២ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ស្រី ២នាក់ ចាប់យកIce ៤០២២,២៦ក្រាម។
៦ / ពោធិ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,០ក្រាម។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១,១៥ក្រាម។
៨ / តាកែវ៖ ដាំដុះ ១ករណី ឃាត់ ០នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកកញ្ឆា ១៨៩២ដើម។
៩ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤២ក្រាម ៕ ដោយ៖អារុណរះ
រូបភាព៖ ឯកសារ