ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកនូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យ១នាក់ត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះបង្ក្រាបនឹងឃាត់ខ្លួនបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះធ្វើឡើងនៅវេលាម៉ោ០៩និង៣០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២  នៅចំណុចក្រុមទី០១ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

 ជនសង្ស័យឈ្មោះ គៀង សុវណ្ណថង ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព  សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាកស្ទិកថ្លាចំនួន០១ថង់ ទម្ងន់(០.៩២ក្រាម)ទាំងសំបក -ដែកកេះកែច្នៃចំនួន០១ -នាឡិកាចំនួន០១ – ទូរស័ព្ទដៃចំនួន០១គ្រឿង -ម៉ូតូម៉ាកហុងដាឃ្លិកចំនួន០១គ្រឿង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបច្ចុប្បន្នត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

IMG_4413

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖