ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដឹកនាំកិច្ចប្រជុំពេញអង្គ លើប្រធានបទ ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកប ដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបញ្ចប់ ពិធីបើកផ្លូវការរបស់សម្តេចតេជោហ៊ុន សែន នៃកិច្ចប្រជុំព្រឹត្តិការអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (Meeting of Governors/Mayors of ASEAN Capitals ហៅកាត់ថា MGMAC) នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត ប៊ែណាឌៀ អុីរ៉ាវ៉ាទី ជិនដ្រាដេវី Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុងនិងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC)និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានដឹកនាំកិច្ចប្រជុំពេញអង្គ លើប្រធានបទ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកប ដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី»។

  លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន មានការចូលរួមពីអភិបាលរាជ ធានី-រដ្ឋធានីចំនួន៩ នៃប្រទេសជាសមាជិកអាស៊ាន និង អភិបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងគណៈប្រតិភូនៃបណ្តាទីក្រុងអាស៊ាន ចំនួន ៤៣ ទីក្រុង, អង្គការ-សមាគមអន្តរជាតិ ៧ ស្ថាប័ន និងបណ្តាខេត្ត ក្រុង ទូទាំង ប្រទេសកម្ពុជា សរុបមានគណៈប្រតិភូជាតិ និងអន្តរជាតិប្រមាណជាង ៤០០ នាក់។

   លោក ឃួង ស្រេង បានបន្តថា៖ រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន កំពុងទទួលរងនូវសម្ពាធ នគរូបនីយកម្ម កំណើនប្រជាសាស្ត្រ ការពង្រីកទីក្រុង និងការប្រែប្រួល អាកាសធាតុ ជាពិសេសកំពុងប្រឈមមុខទៅនឹងបញ្ហាថ្មី នៃការអភិវឌ្ឍ តាមបែបទំនើប ដែលជារលកនៃសកលភាវូបនីយកម្ម គួបផ្សំនឹងវិបត្តិ បង្កឡើងដោយជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដែលបានបង្កើតជាតម្រូវការ បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មី១ ទាមទារ ឱ្យយើងត្រូវគិតគូររៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតប ដើម្បីឈាន ទៅសម្រេចបានទីក្រុងមួយ ដែលមិនត្រឹមតែមានភាពធន់ប៉ុណ្ណោះទ ប៉ុន្តែថែមទាំងមានចីរភាព និងឆ្លាតវៃ ។ លោកឃួង ស្រង បានបញ្ជាក់ថា ៖ បណ្តារាជធា នី- រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានទាំងអស់ ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមទាំងនេះ ដូចគ្នាផងដែរ។សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ ក្រោយពេលចូលជាសមាជិក នៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន គណៈអភិបាលរាជធានីភ្នំពេញ បាន ចូលរួមតាក់តែង «ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និង មានចីរភាពរាជធានីភ្នំពេញ ឆ្នាំ២០២២-២០២៥» សំដៅលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុង បង្កើនប្រសិទ្ធក្នុងការគ្រប់គ្រង ក៏ដូចជាប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជាសារវន្តជូនដល់ប្រជាពលរដ្ឋ និងដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់រាជធានីភ្នំពេញ ដោយផ្តោតលើសសរស្ដម្ភចំនួន ៥ រូមមាន៖ ១) ការប្រើប្រាស់ដីធ្លី ២) សុវត្ថិភាព និងសន្តិភាព ៣) ចរាចរណ៍ក្នុងទីក្រុង ៤) បរិស្ថានរស់នៅ វៃឆ្លាត និង៥) អភិបាលកិច្ចឌីជីថល។ 

  លោកបន្តថា៖ ការអនុវត្តតម្រោងទីក្រុងឆ្លាត គឺជាតម្រូវការចាំបាច់ដែលអាចជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញមានគឺជាតម្រូវការចាំបាច់ដែលអាចជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញមាន លទ្ធភាពកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកប ដោយប្រសិទ្ធភាព លើបញ្ហាដែលកើតចេញពីភាពរីកចម្រើនយ៉ាងរហ័ស ននគរូបនីយកម្ម និងកំណើនប្រជាជនក្នុងទីក្រុង។

  លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រធានបទសម្រាប់កិច្ចប្រជុំ នាពេលនេះ គឺសុទ្ធសឹង តែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសម្រេចបាន គោលដៅរួម ពោលគឺ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមាន ចីរភាព ជាពិសេសការឆ្លុះបញ្ចាំងពីមូលបទនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

  ក្នុងកិច្ចប្រជុំនេះ ប្រទេសដែលបានចូលរួមប្រជុំ ដូចជា ប្រទេសព្រុយណេ លោក Awang Abdul Walid bin Haji Mataesan លេខាធិការរងអចិន្ត្រៃយ៍ (ក្រុង និងស្រុក) ក្រសួងមហាផ្ទៃព្រុយណេដារ៉ូសាឡាម ។ ប្រទេសឥណ្ឌូនេស៊ី (ក្រសួងមហាផ្ទៃ នៃប្រទេសឥណ្ឌូនេស៊ី)។ ប្រទេសកម្ពុជា (តំណាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា)។ ប្រទេសឡាវ | ប្រទេសម៉ាឡេស៊ី | ប្រទេសមីយ៉ាន់ម៉ា ប្រទេសភីលីពីន(សិង្ហបុរី | ប្រទេសថៃ និងប្រទេសវៀតណាម បានផ្តល់នូវមតិយោបល់ បទពិសោធន៍ពីទីក្រុងរបស់ខ្លួនជូនអង្គប្រជុំ ដើម្បីបណ្តាលទីក្រុងដែលចូលរួមយកទៅអនុវត្ត កាន់តែប្រសើរបន្ថែមទៀត ៕

ដោយ ៖ សំរិត


ចែករំលែក៖